ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះ និងកីឡា

គណៈកម្មការ អសមត្ថភាព..!

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ពុកម៉ែ បងប្អូន បានជ្រាបហើយទាំងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន បានចុះផ្សាយព្រោងព្រាត ពីរឿងលោក ទុំ រដ្ឋា ហៅ(សុវត្ថិ) ជាបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol ត្រូវគណៈកម្មការឆ្លើយថា Yes 2 និងNo 2 ក៏មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកទស្សនា និងអ្នកគាំទ្រ!

ប្រជាពលរដ្ឋបានរិះគន់ចំៗថា: លោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា អសមត្ថភាពក្នុងការដាក់ពិន្ទុ

ស្រាប់តែនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ(សុវត្ថិ) ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ក្រៅពីការឧបត្ថម្ភថវិកា ៥.០០០ដុល្លារ, លោកទាំងពីរ ក៏បានឧបត្ថម្ភថវិកា ២លានរៀល ជូនជីដូន និងលោក ទុំ រដ្ឋា រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈកាកបាទក្រហមកម្ពុជា។

លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង។ ដូច្នេះ ហើយទើបធ្វើឱ្យ ទុំ រដ្ឋា រំភើបចិត្តខ្លាំងឥតឧបមាទប់ទឹកភ្នែកមិនបាន ដោយនឹកស្មានមិនដល់ ៕
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *