សូមចូលរួមអបអរសាទរដ៏ក្លៀវក្លាបំផុត
ជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានគោរមងារជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
សូមសម្តេចកិត្តិសង្គហបណ្ឌិតទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ
ជន្មាយុយឺនយូរ និង សម្រេចជោគជ័យថ្មីៗបន្ថែមទៀតក្នុងបេសកកម្មដ៏ឧត្តង្គឧត្តមរបស់សម្តេចកិត្តិសង្គហបណ្ឌិតចំពោះប្រជាជននិងប្រទេសជាតិ។
សូមសម្តេចកិត្តិសង្គហបណ្ឌិតនិងក្រុមគ្រួសារជួបតែសុភមង្គល វិបុលសុខ មហាប្រសើរ ព្រមទាំងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរនិងអបអរសាទរពី
ខ្ញុំបាទឧកញ៉ាបណ្ឌិត ជា ចំរើន និងភរិយាឧកញ៉ា ចាប ច័ន្ទម៉ានីកា
ព្រមទាំងសហការីទាំងអស់
រៀបរៀងអត្ថបទដោយ L13
08/04/2023