ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ពិធីសំណេះសំណាលបញ្ចូលសមាជិកថ្មី នៃគណបក្ស ប្រជាជនកម្ពុជា ចំនួន ១៥៤នាក់..!

(កំពត)÷ នៅស្នាក់ការគណបក្សសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានបើកពិធីសំណេះសំណាលបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាចំនួន ១៥៤នាក់ ស្រី ៧៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម មាន សុភា ប្រធានក្រុមការងារចុះជួយក្រុងបូកគោ ឯកឧត្តម នេត្រ ភត្រា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ ឯកឧត្តម អ៊ុក ឡាយ អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ លោក ឡេង វិបុល ប្រធានក្រុមប្រឹក្សាក្រុងបូកគោ លោកស្រី ងិន ផលរ័ត្ន អនុប្រធានគណបក្សមូលដ្ឋានក្រុងបូកគោ លោក លោកស្រីសមាជិកក្រុមការងារខេត្ត ក្រុង សង្កាត់ និងសមាជិកដែលបានចូលរួមក្នុងពិធីសរុបចំនួន ១៥៤ នាក់ ស្រី ៧៥ នាក់ ។
* កម្មវីធីមានដូចទៅ÷
១-ប្រកាសហេតុ
២-ឧទ្ទេសនាមគណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា អញ្ជើញចូលរួមក្នុងអង្គពិធី
៣-គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងភ្លេងបក្ស
៤-សុន្ទរកថាស្វាគមន៍របស់ លោក គង់ ប៊ុនរា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់
៥-លោក ជី ខេង សមាជិកបញ្ចូលថ្មីអានពាក្យសុំចូលជាសមាជិកគណបក្ស និងមតិប្ដេជ្ញាចិត្ត
៦-អានសេចក្ដីសម្រេចយល់ព្រមបញ្ចូលសមាជិកបក្សដោយលោក កេត សុវណ្ណ ក្រុមការងារក្រុងចុះជួយសង្កាត់
៧-ពិធីប្រគល់សេចក្ដីសម្រេចជូនសមាជិកបញ្ចូលថ្មី
៨-ចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តរបស់តំណាងសមាជិកគណបក្ស
៩-មតិសំណេះសំណាលផ្ដាំផ្ញើរបស់ ឯកឧត្តម មាន សុភា គណៈអធិបតី
១០-គោរពទង់បក្ស បិទកម្មវិធី
១១-កម្មវិធីចែកជូនកញ្ចាប់ថវិកាជូនសមាជិកដែលបានចូលរួមចំនួន ១៤១ នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០,០០០៛ ជូនជាសេវាធ្វើដំណើរ ថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៥ ត្រូវនឹង,ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២៚រាយការណ៍L24 សម្រួលL16
* អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមលោកប្រធានគណបក្សក្រុងមេត្តាជ្រាបជារបាយការណ៍ ។ សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *