ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើ ញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រជូនសិស្សនិស្សិត វិទ្យាស្ថាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើ ញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រជូនសិស្សនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន១,៧២៨ នាក់ នៅថ្ងៃទី៦ ខែមីនាឆ្នាំ២០២៣នេះ ។

លោកបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មីបានឱ្យដឹងថាសិស្សនិស្សិត ដែលទទួលសញ្ញាបត្រនេះរួមមានសិស្សវិជ្ជាជីវៈនិងនិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប១,៧២៨ នាក់នារី៦៨៤នាក់។សិស្សនិស្សិតទាំងនេះ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៨- ២០១៩,ឆ្នាំសិក្សា ២០២០-២០២១និង ឆ្នាំសិក្សា ២០២១ -២០២២។ ក្នុងនោះមាននិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន១៥៣នាក់ផងដែរ ។
បើតាមលោកបណ្ឌិត ណុប នរិន្ទ បច្ចុប្បន្ នវិទ្យាស្ថានខ្មែរជំនាន់ថ្មីមានគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូនិងសាស្ត្រាចារ្យចំនួន ៣០៨នាក់ នារី ៩១នាក់, សិស្ស វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាចំនួន ១,៦៥០ នាក់ នារី ៧២៨នាក់។ ចំពោះលទ្ធផលនៃការបណ្ដុះបណ្ដាលគិតចាប់ពីឆ្នាំសិក្សា ២០០២ -២០០៣ ដល់ឆ្នាំ សិក្សា ២០២១- ២០២២កន្លងមក នេះ សិស្សវិជ្ជាជីវៈ និង និស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញា បត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បានបញ្ចប់ការសិក្សាសរុបចំនួន ២០,៣៩៩នាក់ នារី ៨,៨៩១ នាក់ ។ក្នុងនោះគិតទាំងសិស្សវិជ្ជាជីវៈនិងនិស្សិតជ័យលាភីដែលត្រូវទទួល វិញ្ញាបនបត្រ និង សញ្ញាបត្រនាឱកាសនេះផងដែរ។
លោកបណ្ឌិត ណុប នរិន្ទ បានលើកឡើងថាសមិទ្ធផលដែលវិទ្យាស្ថានខ្មែរជំនាន់ថ្មីសម្រេចបាននេះគឺអាស្រ័យដោយសារគុណូបការៈដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ចង្អុលបង្ហាញ និង ឧបត្ថម្ភគាំទ្រទាំងគតិដឹកនាំស្មារតីសម្ភារនិងថវិកាដោយគិតចាប់តាំងពីឆ្នាំ២០០២រហូតមកក្នុងនោះបានផ្តល់ជំ នួយឧបត្ថម្ភជាសម្ភារសិក្សា ជាច្រើនដល់អង្គការវិទ្យាស្ថានខ្មែរជំនាន់ថ្មី និងបានឧបត្ថម្ភប្រចាំខែជាទៀងទាត់ មានអង្ករចំនួន២តោន និងថវិកាចំនួន៥លានរៀល៕

ដោយ: L24

Leave a Reply

Your email address will not be published. Required fields are marked *