ភ្នំពេញ: លោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការពិត តៃកុងរថយន្ត ដែលបើករថយន្តសេរីទំនើប ទ្បាំបូគីនី ពណ៌លឿង ពាក់ស្លាកលេខ កម្ពុជា F . R. 999 តម្លៃរាប់លានដុល្លារបើកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នោះគឺមិនមែន PA FIDO នោះទេគឺបុរសឈ្មោះ ហ្វូរ សុងហ័រ ដែលមានកម្រិតជាតិ អាកុលក្នុងខ្លួនរហូតដល់ 0.86 mg/L។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពត សហការជាមួយអាជ្ញាធរភូមិឃុំត្រពាំងសង្កែបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋាន —– នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សាទ្បេះ ស៊ុបគី អនុប្រធាន CMYA ក្រុងកំពត និង លោក អ៊ុន កម៉ារី លោក សូត អារីហ្វីន អនុប្រធាន CMYA ស្រុកទឹកឈូ មានការចូលរួមពី លោក ម៉ូវ ឈាង មេឃុំត្រពាំងសង្កែ លោក កន ទីន មេភូមិត្រពាំងសង្កែ និងសមាជិកសមាជិកា CMYAខេត្ត បានចុះសួរសុខទុក្ខ នាំយកអំណោយមួយចំនួន ជូនស្ត្រីពិការម្នាក់ និងមួយគ្រួសារទៀតកើតកូវីដ19ដែលបានជាសះស្បើយ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។ ក្នុងនោះក្រុមការងារក៏បានពំានំានូវការផ្តាំផ្ញើរសួរសុខទុក្ខរបស់ ឯកឧត្តម ម៉ាត់ សេត ជូនក្រុមគ្រួសារនៅផងដែរ។ អំណោយដែលផ្តល់ជូននាពេលនេះរួមមាន: +គ្រួសារក្រីក្រមាន -អង្ករ ចំនួន 25គីទ្បូ -មី ចំនួន1កេះ -ស្ករស […]
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងខណ្ឌដូនពេញ ចំនួនជិត ៣.០០០ នាក់ នៅវិមាន៧មករា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នេះ ។ ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើងពីវីរៈភាព របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាព និង អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពត និងបានស្តារប្រទេសជាតិ ចេញពីចំណុចសូន្យ និងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចំរើន រហូតមកដល់ បច្ចុប្បន្ននេះ។ បន្ថែមពីនេះ លោកក៏បានលើកឡើង ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបបប៉ុល ពត នោះផងដែរ ដោយក្នុងសម័យនោះ ប្រជាពលរដ្ឋ គ្មានអីហូបចុក គ្រប់គ្រាន់ និងការកាប់សម្លាប់ យ៉ាងព្រៃផ្សៃបំផុត នៃរបបនោះ។ លោកពិតជាអរគុណចំពោះការសម្រេចចិត្តរបស់ក្មួយៗ ។ […]