ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសជាប្តី ដែលវាយប្រពន្ធស្លាប់ ទៅដាក់ពន្ធនាគារខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង​ ១៧ និង ៣០ នាទី​ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ​២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនជាប់ចោទ វាយប្រពន្ធស្លាប់នោះ ឈ្មោះ មាស ម៉ៅ អាយុ ៥៦ឆ្នាំ​ ពាក់ព័ន្ធករណី​ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​។ 

ការបញ្ជូនជនជាប់ចោទទៅកាន់ពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក​ ស៊ុយ រ៉ា ហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន។L18

Leave a Reply

Your email address will not be published. Required fields are marked *