ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន២ខ្នង និងរងរបួសស្រាលម្នាក់.

ក្រុងព្រះសីហនុ÷ មានករណីអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋអស់ ចំនួន២ខ្នង នៅវេលាព្រឹកម៉ោង៧: ១៥ នាទីព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ នេះនៅផ្លូវនៅក្រោយសុខសាន្តអូរ១ ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចំរុះជួយអន្តរាគមន៍គ្រប់គ្រង បាញ់ទឹកពន្លត់ទីតាំងខាងលើកុំឱ្យរាលដាលទៅផ្ទះផ្សេងទៀតបើតាមការបញ្ជាក់ពីសមត្ថកិច្ចបញ្ជាក់ថា អគ្គីភ័យនេះគឺបណ្តាលមកពីឆ្លងរន្តអគ្គិសនី។

 

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុបានឲ្យដឹងថា ។ម្ចាស់ផ្ទះរងគ្រោះទី១, ឈ្មោះ អ៊ួក ស៊ិន ភេទស្រីអាយុ៧០ឆ្នាំ ប្រភេទ សំណង់ថ្មក្រោមឈើលើ ទំហំ ៨ម៉ែត្រx១០ម៉ែត្រ

ឆេះខូចខាត ទាំងស្រុង ម្ចាស់ផ្ទះរងគ្រោះទី២,ឈ្មោះ ជា បុត្រថា ភេទ ស្រី អាយុ ៥៣ឆ្នាំ មុខរបរលក់ដូរ ប្រភេទសំណង់ថ្មក្រោមឈើលើ ទំហំផ្ទះ ៧ម៉ែត្រ×៩ម៉ែត្រ ឆេះខូចខាតទាំងស្រុង

សមត្ថកិច្ចបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានយើងខ្ញុំថាមូលហេតុ អាចមកពីឆ្លង ចរន្តអគ្គិសនី ប៉ុន្តែកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមបច្ចេកទេស។ ហេតុការណ៍នេះមានអ្នករងរបួសស្រាល ម្នាក់ ភេទប្រុស កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ បង្អែកខេត្ត របាយការណ៍ដដែលបញ្ជាក់ថា ករណីនេះ កម្លាំងជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង និង បានប្រើប្រាស់ទឹកអស់ចំនួន៥ឡាន ហើយអគ្គិភ័យត្រូវ បានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង៧:៥៩នាទី ព្រឹកថ្ងៃ.ខែ.ឆ្នាំដដែល។មិនមានឆេះរាលដាលបន្តឡើយ។ ដោយ : តិល ភស្ត័L42

Leave a Reply

Your email address will not be published. Required fields are marked *