(បន្ទាយមានជ័យ) លោក ឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះដឹកនាំ ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ត្រីរាជការខេត្ត ក្រុង/ស្រុក យុវជនចុះដាំដើមឈើឡើងវិញនៅ តំបន់៣នៃភូមិសាស្ត្រ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាផ្ទៃដីជាប់បឹងទន្លេសាប ត្រូវកំណត់យកមកជាដីរដ្ឋវិញ ជាការចុះដាំលើកទី៧ ក្រោយពីបានចុះវាស់វែងកំណត់បង្គោលព្រំដែនដីតំបន់៣ឡើងវិញ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងស្តារឡើងវិញនូវធនធានធម្មជាតិ ក្នុងផ្ទៃបឹងទន្លេសាប កូនឈើដែលដុះចំរុះប្រមានជាង១៥០០ដើម មានដើមឬស្សី រាំងទឹក និងគ្រាប់ត្នោ ជាដើម ។ នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ២០២២ ៕ អត្ថបទអិល០៤
Related Articles
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី..!
(ភ្នំពេញ)÷ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោកបានធ្វើកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Liu Zhen Li មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣។៚សម្រង់អត្ថបទ L16
ហេ ! បងចោរឆក់ភ្លាត់ស្នៀត រត់ចោលម៉ូតូចឹង មកយកម៉ូតូនៅប៉ុស្តិ៍វិញផងអូនចាំ 😵💫
ស្រីស្អាតរូបស្រស់ ៣ម្នាក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូប និងទូរស៍ព្ទ ដែរគាត់កំពុងតែលេងឆាតជាមួយមិត្តភ័ក្ត្រ ដោយធ្វើដំណើរតាមរយះកង់បីមួយគ្រឿងគោលបំណងរបស់គាត់ គឺត្រឡប់ពីខួបកំណើត ទៅផ្ទះវិញនាវេលាទៀបភ្លឺនេះផងដែរ ។ នារីរូបស្រស់បានប្រាប់បន្តមកថា ជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពតាមពីក្រោយនាងតាំងពីស្តុបអាងទឹកមកម្ល៉េះ លុះមកដល់ចំណុចរបងវត្តមហាមន្រ្តីទើបជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់មកលើរូបនាង បានកាបូបដៃទៅហើយ តែសំណាងល្អពូកង់បីគាត់ងាកចង្កូតទៅបុកម៉ូតូនោះ ទើបជនសង្ស័យដួលរួចក៏រត់ចោលម៉ូតូតែម្តង ហើយក៏បានឡើងជិះម៉ូតូ ២គ្រឿងទៀតជាមួយបក្សបួករបស់គេរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឡាំពិចផងដែរ ។ ហេតុការណ៍នេះស្ថិតតាមបណ្តោយ មហាវិថីព្រះសីហនុ ចំណុចវត្តមហាមន្ត្រី ក្នុងសង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។អត្ថបទដោយ( កែមម៉ូវ )ហៅ( L12) ទំនាក់ទំនងលេខទូរសព្ទ 070500010/ 011520355 សូមអរគុណ។
បទល្មើសលួចលាក់ប្រើប្រាស់សារជាតិញៀន នៅក្នុងទឹកដីខណ្ឌចំការមន
(រាជធានីភ្នំពេញ) បទល្មើសលួចលាក់ប្រើប្រាស់សារជាតិញៀន នៅក្នុងទឹកដីខណ្ឌចំការមន បុរសដែលពាក់អាវក្រហមមានឈ្មោះហៅថា (អាវែង) ព្រមទាំងបក្សពួកដែលពាក់ពន្ធ័កាងបទល្មើសប្រើប្រាស់គ្រឿងញៀននៅក្នុងទឹកដីខណ្ឌចំការមន គ្រាន់តែអ្នកសារព័ត៌មានសួរនាំស្រាប់តែចេញអការះច្រងេងច្រងាងចង់វ៉ៃអ្នកសារព័ត៌មានទៀត តើបុរសខាងលើនេះអាងអ្វីបានជាប្រហើនកោងកាចបែបនេះ ហើយបាននិយាយថាមិនខ្លាចហៅអ្នកណាក៍ហៅទៅមិនខ្វល់មិនខ្លាចពិតជាអស្ចារ្យមែន ហេតុការណ៍នេះនៅលើផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕