ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីចំន ៩ភូមិ..!

(ខេត្តកណ្ដាល)÷ ឯកឧត្តម ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានឱ្យដឹងដែរថា: ការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលជាកម្មវិធីមួយ បានរួមចំណែកកាត់បន្ថយភាពក្រីក្រ នឹងកំពុងអនុវត្តនូវផ្នែកសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី ក្រោមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ កាត់បន្ថយទំនាស់ដីធ្លី និងជំរុញទីផ្សារដីធ្លីផងដែរ។

ក្រោមអធិបតីភាពលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី និងជាប្រធាននាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកណ្ដាល លោកបានសំណូមពរទៅដល់ប្រជាពលរដ្ឋ ជាម្ចាស់ដី្ទផ្ទាល់ សូមចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ ក្នុងការចូលរួមចង់ឲ្យបង្ហាញទីតាំងដី និងព្រំដី ផ្ដល់ព័ត៌មានផ្ទាល់មាត់ និងឯកសារពាក់ព័ន្ធទាំងឡាយ ដែលត្រូវប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៩ភូមិគឺ: ភូមិពោធិ៍លើ ភូមិពោធិ៍កណ្ដាល ភូមិពោធិ៍ក្រោម ភូមិព្រែកឯក ភូមិព្រែក ភូមិព្រែកប៉ាន ភូមិព្រែកបាឡាត់ឆឹង ភូមិថ្កុល នឹងភូមិទួលក្តី ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល

លោកបានបន្តទៀតថា: ការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីផ្ទាល់ ក្នុងការចង្អុលបង្ហាញទីតាំងដី ព្រំដី ផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារពាក់ព័ន្ធទាំងឡាយ ដល់ក្រុមការងារចុះបញ្ជីដីធ្លី គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យការបំពេញនូវគ្រប់ទម្រង់ នឹងនីតិវិធីក្នុងការចុះបញ្ជីដីធ្លីដំណើរការបានល្អ ឆាប់រហ័ស មានលក្ខណៈងាយស្រួល និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីផ្ទាល់នៅក្នុងភូមិទាំង០៩ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២៕
សម្រួលអត្ថបទ L16

Leave a Reply

Your email address will not be published. Required fields are marked *