ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ហេ ! បងចោរឆក់ភ្លាត់ស្នៀត រត់ចោលម៉ូតូចឹង មកយកម៉ូតូនៅប៉ុស្តិ៍វិញផងអូនចាំ 😵‍💫

ស្រីស្អាតរូបស្រស់ ៣ម្នាក់ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូប និងទូរស៍ព្ទ ដែរគាត់កំពុងតែលេងឆាតជាមួយមិត្តភ័ក្ត្រ ដោយធ្វើដំណើរតាមរយះកង់បីមួយគ្រឿងគោលបំណងរបស់គាត់ គឺត្រឡប់ពីខួបកំណើត ទៅផ្ទះវិញនាវេលាទៀបភ្លឺនេះផងដែរ ។ នារីរូបស្រស់បានប្រាប់បន្តមកថា ជនសង្ស័យទាំងបីនាក់បានធ្វើសកម្មភាពតាមពីក្រោយនាងតាំងពីស្តុបអាងទឹកមកម្ល៉េះ លុះមកដល់ចំណុចរបងវត្តមហាមន្រ្តីទើបជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់មកលើរូបនាង បានកាបូបដៃទៅហើយ តែសំណាងល្អពូកង់បីគាត់ងាកចង្កូតទៅបុកម៉ូតូនោះ ទើបជនសង្ស័យដួលរួចក៏រត់ចោលម៉ូតូតែម្តង ហើយក៏បានឡើងជិះម៉ូតូ ២គ្រឿងទៀតជាមួយបក្សបួករបស់គេរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឡាំពិចផងដែរ ។ ហេតុការណ៍នេះស្ថិតតាមបណ្តោយ មហាវិថីព្រះសីហនុ ចំណុចវត្តមហាមន្ត្រី ក្នុងសង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។អត្ថបទដោយ( កែមម៉ូវ )ហៅ( L12) ទំនាក់ទំនងលេខទូរសព្ទ 070500010/ 011520355 សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *