ព័ត៌មានជាតិ

ព្រះមហាក្សត្រតែងតាំង!

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការធិការក្រសួងការងារ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងលោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការត្រាស់បង្គាប់តែងតាំង បានធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា លោក យឹម ស៊ីណន ជាអតីតប្រធានយុវជនអតីតគណបក្ស​សង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ដែលជាអ្នកប្រឆាំងដ៏ខ្លាំងក្លាមួយចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកបានសម្រេចចិត្តចូលរួមជីវភាព​ន​យោ​បាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ លោក ព្រមទាំងភរិយា និងកូនៗ ត្រូវបានសម្តេចតេជោអនុញ្ញាតឱ្យជួបដោយផ្ទាល់នៅគេហដ្ឋាន ក្រោយពេលប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *