ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ឯឧត្ដមប្រាក់សុខុនបានចូលរួម កិច្ចប្រជុំមេគង្គ-ឡានឆាង លើកទី៧

ឯឧត្ដមប្រាក់សុខុនបានចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង លើកទី៧ ដែលមានប្រទេសជាសមាជិក ទន្លេមេគ្គទាំងអស់អំពីមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាព» នេះបើតាម Page ផ្លូវការរបស់ឯកឧត្ដមបានមានប្រសាសន៍ថា៖ ប៉ុន្មានឆ្នាំមកនេះ ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង បានបង្ហាញពីភាពធន់ និងផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់បណ្តាប្រទេសមេគង្គ ជាពិសេសតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។

ឯកឧត្ដមក៏បានបន្តទៀតថា៖ យន្តការនេះនឹងបន្តធ្វើជាចលករមួយសម្រាប់អនាគតនៃអនុតំបន់មេគង្គ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ដែលនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង។ ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយដែលបានជួប និងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយសមភាគី ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ហើយខ្ញុំសង្ឃឹមថានឹងបានជួបគាត់ម្តងទៀតនាពេលឆាប់ៗខាងមុខ។សម្រង់អត្តបទដោយ L14!

Leave a Reply

Your email address will not be published. Required fields are marked *