Related Articles
ព្រះសង្ឃនិងពលរដ្ឋជប៉ុនរាប់រយអង្គ ធ្វើពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋន រោត្តម សីហនុ 🙏🙏🙏
(ព័ត៌មានជប៉ុន)÷ ក្នុងនាមខ្ញុំជារាស្ត្រខ្មែរ មានមោទនភាពជាខ្លាំងនៅពេលដែលឃើញជាតិសាសន៍ដ៏ទៃ ក្នុងនោះមានព្រះសង្ឃនិងពលរដ្ឋជប៉ុនរាប់រយអង្គ ធ្វើពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋន រោត្តម សីហនុ គម្រប់ខួបប្រាំពីរឆ្នាំ ។ ថ្មីៗនេះមានការភ្ញាក់ផ្អើលពោរពេញដោយមោទនភាពបំផុតនៅពេលដែលបណ្ដាញព័ត៌មាន ចែកចាយអំពីសេចក្ដីគោរពស្រឡាញ់របស់ជាតិសាសន៍ដ៏ទៃ ថ្វាយចំពោះអតីតព្រះអង្គព្រះមហាវីរៈក្សត្រកម្ពុជា ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៃយើង ជាពិសេសនោះ ជនជាតិជប៉ុនតែម្ដងដែលមានទាំងព្រះសង្ឃ និងពលរដ្ឋជប៉ុនរាប់រយអង្គ និងរាប់រយនាក់នៅក្នុងប្រទេសជប៉ុន បាននិមន្តរៀបចំពិធីបុណ្យឧទ្ទិសមហាព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរៈក្សត្រកម្ពុជា ព្រះករុណាព្រះបរមរតនកោដ្ឋន រោត្តម សីហនុ នាគម្រប់ខួប ប្រាំពីរឆ្នាំនៃការយាងចូលទិវង្គត។ សូមបញ្ជាក់ថា: ព្រះករុណាសម្តេច នរោត្តម សីហនុបានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១:២០នាទីយប់ នៅទីក្រុងប៉េកាំងប្រទេសចិនក្នុងព្រះជន្ម ៩០ព្រះវស្សា ៕៚L16
ហេតុការណ៏រថយន្តកុងទីនរ័២គ្រឿង
កុងទីន័របើកបុកទៀតហើយ L01 =============== ហេតុការណ៏រថយន្តកុងទីនរ័២គ្រឿង ដែលបុកចូលផ្ទះពលរដ្ឋជាប់ផ្លូវម្តុំជិតស្ថានីយ៌រថភ្លើងក្រុងព្រះសីហនុវេលាម៉ោង៣កន្លះរសៀលថ្ងៃ៦សីហា២០២២ ដើមហេតុគឺរថយន្តទី១ បើកចុះពីចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ទំនងជាដាច់ហ្រ្វាំង អ្នកបើកបរបានយកចង្កូតទប់ជាមួយរបាំងទ្រូងផ្លូវដើម្បីបន្ថយល្បឿន ស្របពេលរថយន្តទី២ដែលបើកពីក្រោយជ្រុលទៅបុកពីក្រោយរថយន្តទី១ បណ្តាលឲ្យរថយន្តទាំង២ជ្រុលទៅបុកចូលផ្ទះពលរដ្ឋនៅក្បែរផ្លូវ ក្នុងនោះក៏ប៉ះម៉ូតូកង់៣មួយគ្រឿងទៀតដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ករណីនេះសមត្ថកិច្ចបានបន្តដោះស្រាយតាមនិតិវិធី៕
#ថើបគូទគេ ខ្ទេចមុខខ្លួនឯង..!
(ខេត្តកណ្តាល)÷ គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលទាំង កណ្ដាលយប់ រវាងរថយន្តកូរ៉េ ១,៥តោនដូចគ្នា នៅចំណុចផ្លូវ២១ ស្តុបព្រែកតាលន់ (ហៅស្តុបព្រែកសំរោង) ភូមិព្រែកសំរោង សង្កាត់ទឹកខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល យោងតាមប្រភពពីកន្លែងកើតហេតុ និងភ្នាក់ងារព័ត៌មានរបស់យើងបានប្រាប់ថា: រថយន្តកូរ៉េពណ៌ខៀវពាក់ស្លាកលេខ 2S-4271 បានហក់ទៅថើបគូថឡានពណ៌ស មានស្លាកលេខ2AX-2096 ឈប់នៅនឹងកន្លែងភ្លេីងស្តុបដែលជារថយន្តដឹកត្រីកញ្ចុះធ្លាក់រាយប៉ាយពេញផ្លូវ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ ! #គួរបញ្ជាក់ផងដែរថា: ករណីនេះត្រូវបានដោះស្រាយបញ្ចប់នៅនឹងកន្លែង ដោយម្ចាស់ឡានពណ៌សទាសំណង 1500$ ភាគីទាំងសងខាងក៏ឯកភាពគ្នាត្រឹម 1400 $ ដើម្បីបញ្ចប់ត្រឹមនេះ នៅវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី28 ខែកក្កដា ឆ្នាំ 2022 រាយការណ៍ដោយ L17 ✍️L16