ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងចូលរួមដាំដើមឈើក្នុងតំបន់ព្រៃលិចទឹកជាលើកទី៧

(បន្ទាយមានជ័យ) លោក ឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះដឹកនាំ ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ត្រីរាជការខេត្ត ក្រុង/ស្រុក យុវជនចុះដាំដើមឈើឡើងវិញនៅ តំបន់៣នៃភូមិសាស្ត្រ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាផ្ទៃដីជាប់បឹងទន្លេសាប ត្រូវកំណត់យកមកជាដីរដ្ឋវិញ ជាការចុះដាំលើកទី៧ ក្រោយពីបានចុះវាស់វែងកំណត់បង្គោលព្រំដែនដីតំបន់៣ឡើងវិញ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងស្តារឡើងវិញនូវធនធានធម្មជាតិ ក្នុងផ្ទៃបឹងទន្លេសាប កូនឈើដែលដុះចំរុះប្រមានជាង១៥០០ដើម មានដើមឬស្សី រាំងទឹក និងគ្រាប់ត្នោ ជាដើម ។ នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ២០២២ ៕ អត្ថបទអិល០៤

SL

Leave a Reply

Your email address will not be published. Required fields are marked *