ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

លោ ក ឈឿ ន សុ ចិត្ត ស្ន ង ការ ខេ ត្ត ក ណ្ដាល បើ ក កិ ច្ច ប្រជុំ

នៅរសៀលថ្ងៃសុក្រ ៧កើត ខែភទ្រប ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២

នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំរៀបចំកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដឹកនាំដោយលោកឧត្តមសេ​នីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត និងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ។​

កិច្ចប្រជុំខាងលើពិភាក្សាការងារមួយចំនួនដូចខាងក្រោមៈ
ក-គោលបំណង
១-ធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ
ឲ្យបានល្អ
២-ទប់ស្កាត់ផលប៉ះពាល់សុខភាព​និង
បរិស្ថាន
៣-ទប់ស្កាត់ការយកចំណីផ្លូវធ្វើអាជីវកម្ម​
លក់ដូរអាណាធិបតេយ្យ
៤-ទប់ស្កាត់បញ្ហាកកស្ទះចរាចរណ៍។​

ខ-កំណត់យុទ្ធសាស្ត្រនិងគោលដៅអាទិភាព កន្លែងដែលមានបញ្ហាប្រឈមនឹងត្រូវដោះស្រាយ។​

សមាសភាពចូលរួម​មានៈ
-លោកស្នងការរងពាក់ព័ន្ធ
-លោកនាយការិយាល័យពាក់ព័ន្ធ
-លោកអធិការ អធិការរងនគរបាលក្រុងតាខ្មៅ
-លោកអភិបាលរងក្រុងតាខ្មៅ និង
លោក-លោកស្រីប្រធានការិយាល័យចំណុះ
-លោកមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង
តាខ្មៅ
-លោក-លោកស្រីចៅសង្កាត់ទាំង១០​ចំណុះ
ក្រុងតាខ្មៅ​
-លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១០
សរុបចំនួ​ន៥២នាក់ (ស្រី២)ប្រុស 50នាក់ 070500010

Leave a Reply

Your email address will not be published. Required fields are marked *