ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៨តោន ចែកជូនប្រជាពលរដ្ឋ

(ស្វាយរៀង)ឯកឧត្តម សេង សិលា អភិបាលរង ខេត្ត និងសហការី បាននាំយកអង្ករជំនួយសង្គ្រោះបន្ទាន់ចំនួន ៨តោន ចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងស្រុកស្វាយជ្រំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារក្នុងខេត្ត ស្វាយរៀង ដែលជាខេត្តគោលដៅចុងក្រោយ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់ចំនួន ៣០០តោន ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណ រដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េ) ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីយកមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដោយសាររងផលប៉ះពាល់ពីជំងឺឆ្លងកូវីដ-១៩។

ដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីនាំយកអង្ករជំនួយសង្រ្គោះបន្ទាន់ មកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតសរុបចំនួន ៧.៥០០គ្រួសារ ក្នុងខេត្តគោលដៅទាំង៧ មាន:
១-ខេត្តកំពង់ចាម៖ បានចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ តំណាងឲ្យ ១.០០០គ្រួសារ។
២-ខេត្តសៀមរាប:ចំនួន ៤០០គ្រួសារ តំណាងឲ្យ ១.០០០គ្រួសារ។
៣-ខេត្តឧត្តរមានជ័យ:ចំនួន ៣៥០គ្រួសារ តំណាងឲ្យ ១.០០០ គ្រួសារ។
៤-ខេត្តបន្ទាយមានជ័យ:ចំនួន ២១៥គ្រួសារ តំណាងឲ្យ ១.៥០០ គ្រួសារ។
៥-ខេត្តបាត់ដំបង:ចំនួន ២០០គ្រួសារ តំណាងឲ្យ ១ ០០០គ្រួសារ។
៦-ខេត្តត្បូងឃ្មុំ:ចំនួន ៥០០គ្រួសារ តំណាងឲ្យ ១.០០០គ្រួសារ។
៧-ខេត្តស្វាយរៀង:ចំនួន ២០០គ្រួសារ តំណាងឲ្យ១.០០០គ្រួសារ។

ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ដែលយើងទទួលបានយ៉ាងលំបាក ក្រោមការខិតខំប្រឹងប្រែងស្ទើពេញមួយជីវិតរបស់សម្តេច។ នៅព្រឹកថ្ងៃទី ១២ ខែមិនាឆ្នាំ២០២២ សម្រួលអត្ថបទដោយ L16

Leave a Reply

Your email address will not be published. Required fields are marked *