ស្រុកគិរីវង់ : មានករណីអគ្គីភ័យឆាបឆេះមួយករណី បណ្តាលអោយស្លា..ប់..ជនរ.ងគ្រោះម្នាក់ ឈ្មោះ ស៊ាង ស៊ាម ភេទស្រី អាយុ ៦២ឆ្នាំ ជាស្រ្តីមេម៉ាយ (មានជម្ងឺប្រចាំកាយ) រស់នៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ហេតុការណ៍អគ្គីភ័យនេះកើតឡើង នៅ វេលាម៉ោង ២ និង ៣០នាទី ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៣ យប់រំលងអធាត្រ។ ជនរងគ្រោះរស់នៅម្នាក់ឯង ផ្ទះឈើប្រក់ស័ង្កសីដែលមានទំហំប្រហែល ៤×៥ ម៉ែត្រ ។
ហេតុការណ៍ឆាបឆេះលឿនរហ័សបែបនេះ ដោយសារផ្ទះជនរងគ្រោះមានផ្ទុកអុស និងសម្ភារៈ ងាយឆាបឆេះជាច្រើននៅក្នុងផ្ទះ ក្នុងករណីនេះដែរ មិនបណ្តាលអោយមានការប៉ះពាល់ដល់ផ្ទៈសម្បែងបងប្អូនប្រជាពលរដ្ឋជិតខាងនោះទេ។
ភ្លាមនោះដែរ លោក ងួន ឌីណា អភិបាលស្រុក និងលោកវរ:សេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក ព្រមទាំងលោកវរៈសេនីយ៍ទោ ទេព ប្រុស អធិការរងស្រុកគីរីវង់ បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ សុំចូលរួមសោកស្ដាយ និង រំលែកទុក្ខ ក្នុងហេតុការណ៍អគ្គីភ័យមួយនេះ។
==========================
ដោយ: សេង ណាណូ