(ខេត្តកំពត)ព្រឹកថ្ងៃព្រហ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១
———-
ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយគ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន១៨០គ្រួសារ ដែលមកពី ស្រុកទឹកឈូ ក្រុងបូគោ និងក្រុងកំពត ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងលោកជំទាវ យូ
សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា ឯកឧត្តម លី ស៊ុគ្រី តំណាងរាស្រ្ដ
មណ្ឌល ខេត្តតាកែវ ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ដ្រមណ្ឌលខេត្តកំពត ឯកឧត្តម ម៉ាន សុគ្រី លេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ឯកឧត្តម សាន់ សូឡៃម៉ាន សមាជិកក្រុមប្រឹក្សាខេត្តកំពត លោកអភិបាលក្រុងកំពតអាជ្ញាធរដែនដី និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ផងដែរ ។
អំណោយខាងលើនេះក្រោមការឧបត្ថម្ភរបស់អង្គការមូស្លិមហេលហ្វិននៃប្រទេសអាល្លឺម៉ង់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា។
(រាយការណ៍ដោយL25)