ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

វេទិកាពិគ្រោះយោបល់ស្ដីពីការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា

អង្គពិធីនេះប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី21 ខែធ្នូ ឆ្នាំ2023 ដែលមានទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់ពីរ ។
រាជធានីភ្នំពេញ
🇰🇭➡️➡️➡️ គោលបំណងនៃកិច្ចប្រជុំ ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន បណ្ដាខេត្ត និងមន្ទីរព័ត៌មានក្នុងខេត្តជាគោលដៅ របស់អង្គការដៃគូ ក៏ដូចជាសមាគមនិងក្លឹបអ្នកសារព័ត៌មាន និងបណ្ដាញអ្នកសារព័ត៌មាននានា ។


អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោង ការផ្ដល់ការគាំទ្រផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាននៅកម្ពុជា បានអនុវត្តនូវ សកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន តាមរយៈការផ្ដល់ការការពារផ្លូវច្បាប់ ការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំវេទិកាពិគ្រោះនិងផ្តល់យោបល់ កិច្ចប្រជុំបណ្ដាញអ្នកសារព័ត៌មាន ដើម្បីស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន និងកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានផងដែរ។

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំវេទិកាពិគ្រោះយោបល់ស្វែងរកការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននេះឡើងក្នុងគោលបំណង។
1/ផ្ដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន នៅវេទិកា ឬឱកាសមួយសម្រាប់ពួកគាត់លើកឡើងអំពីក្ដីបារម្ភ ក៏ដូចជាបញ្ហាប្រឈមផ្នែកច្បាប់ ដែលកំពុងកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ជាពិសេសការចោទប្រកាន់មកលើអ្នកសារព័ត៌មានដោយប្រើច្បាប់ក្រមព្រហ្មទណ្ឌ ។ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយពីផ្នែកពាក់ព័ន្ធ។

2/វេទិកានេះក៏មានបំណងពិគ្រោះយោបល់ស្វែងរកការគាំទ្រមតិ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដោយយកច្បាប់របបសារព័ត៌មានមកអនុវត្ត ជាជាងចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ មកអនុវត្តលើអ្នកសារព័ត៌មាន ។

លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំ
✓អ្នកសារព័ត៌មាននឹងទទួលបានព័ត៌មាន ស្ដីពីការផ្ដល់សេវាជំនួយផ្នែកច្បាប់ ដល់អ្នកសារព័ត៌មានរបស់អង្គការជំនួយផ្នែកច្បាប់ ហៅកាត់ថា (LAC)ដោយពុំយកកម្រៃ ។

✓បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ត្រូវបានលើកឡើងនិងឆ្លើយតប ឬដោះស្រាយដោយផ្នែកមួយ នៃអ្នកពាក់ព័ន្ធ។

✓ការពិគ្រោះយោបល់ស្វែងរកមតិគាំទ្រ លើការអនុវត្តផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មាន ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង សម្រាប់អ្នកសារព័ត៌មានទូទាំងប្រទេស ឱ្យប្រកាន់ភ្ជាប់នូវការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គោរពច្បាប់និងគោរពនូវសិទ្ធិរបស់បុគ្គល ។

✓របាយការណ៍រួមនៃវេទិកាពិគ្រោះយោបល់ ត្រូវបានរៀបចំដាក់ជូនក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធ ។
ព័ត៌មានទទួលបានពី L-17
កែសម្រួលនិងពិនិត្យអត្ថបទ ឡើងរូបភាពដោយ L-04

ចុះផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *