ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខាបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ច…!

ភ្នំពេញ ៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ សភាពការណ៍វាយតម្លៃ លទ្ធផលកំណែទម្រង់ ការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរយៈពេល ៩ខែ និង លើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ មេបញ្ជការកងរាជអាវុធហត្ថ រាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។ L-04 ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣

គេហទំព័រ http://sltvonline.com/
SL-TV ONLINE

Leave a Reply

Your email address will not be published. Required fields are marked *