ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់

#ដំណើរទស្សនកិច្ចសិក្សាអំពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនិងអត្ថប្រយោជន៍ព្រៃកោងកាងសម្រាប់ភពផែនដី

(ខេត្តកំពត)÷
🌱យើងគ្រប់គ្នាប្រហែលជាធ្លាប់ទៅទស្សនាផ្ទាល់ ឬធ្លាប់ឮពីព្រៃកោងកាង តែយើងប្រហែលជាមិនដឹងទេថា តើព្រៃកោងកាងមានអត្ថប្រយោជន៍ប៉ុណ្ណានោះទេ? ចំពេាះកិច្ចការពារផែនដីនិងបរិស្ថានរបស់យើង តោះអានបន្ត!
ព្រៃកោងកែង រឺជាភាសាអង់គ្លេសហៅថា (Mangrove)
ជាព្រៃដែលដុះនៅតាមតំបន់ឆ្នេរសមុទ្រ រឺមាត់សមុទ្រ ហើយមានរាងវែងត្រង់និងមានឫសច្រើនធំៗនៅជុំវិញដើមវា ដែលឫសនោះរឹងមាំជួយទប់កុំអោយដើមងាយនិងដួលរំលំ
តាមការសិក្សាបានបង្ហាញថា បើដើមកោងកាងមានប្រវែង៥ម៉ែត្រ ឫសរបស់វានិងមានប្រវែង៦ម៉ែត្រ (ដើមកាន់តែដុះធំឫសនឹងដុះចាក់ទៅក្រោមកាន់តែជ្រៅ) ព្រៃកោងកាងមាន៣២ ប្រភេទផ្សេងគ្នា តែក្នុងប្រទេសកម្ពុជាយើងមាន២ប្រភេទគឺ ព្រៃកោងកាងស្លឹកធំ និងព្រៃកោងកាងស្លឹកតូច !

🌱អត្ថប្រយោជន៍របស់ព្រៃកោងកាងចំពោះបរិស្ថាន
អត្ថប្រយោជន៍ព្រៃកោងកាងដោយផ្តោតលើផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងបានផ្តល់នូវគុណប្រយោជន៍ខ្ពស់ និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី(ជីវៈចម្រុះ) តំបន់ឆ្នេរ និងសមុទ្រ ដូចជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ព្រៃកោងកាងជាជម្រក និងកន្លែងរកចំណី នៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នង ត្រី, amphibians (សត្វឆ្អឹងខ្នងមានឈាមត្រជាក់), សត្វល្មូន, បក្សី និងជាប្រភពដ៏ល្អផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់មនុស្ស និងជីវចម្រុះ ព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ។ ជាមួយគ្នានេះ ព្រៃកោងកាងបន្សុទ្ធទឹកដោយស្រូបយកភាពមិនបរិសុទ្ធ និងជួយឱ្យយើងស្របយកខ្យល់ដង្ហើបបរិសុទ្ធដោយវាជួយស្រូបយកជាតិពុលនៅលើអាកាស ជួយដល់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃ សម្រាប់ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិដូចជា ព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារតំបន់ឆ្នេរសមុទ្រ នឹងមិនត្រឹមតែជួយក្នុងការការពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកាតាលីករក្នុងការនាំដីពីសមុទ្រមកដីគោកវិញផងដែរ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិ ទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ (យោងតាម ក្រសួងបរិស្ថាន)

🌱ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះព្រៃកោងកាងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។
#រួមគ្នាដាំដើមកោងកាង
#តោះរៀនក្រៅសាលា
#សហគមន៍នេសាទត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
#Pheng Thida
L25

Leave a Reply

Your email address will not be published. Required fields are marked *