ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់ជនងាយរងគ្រោះក្នុងខេត្ត

នៅរសៀលថ្ងៃចន្ទ ទី ២៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានអញ្ជើញទទួលថវិកាចំនួន៥០០ដុល្លារអាមេរិក (ប្រាំរយដុល្លារអាមេរិក) ដែលជាអំណោយសប្បុរសធម៌ ពីហាងកាហ្វេ Jean Cafe ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ហាងកាហ្វេ Jean Cafe ដែលបាននាំយកនូវថវិកាមកប្រគល់ជូនដល់សាខា ហើយសាខានឹងយកថវិកាទាំងនេះចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងសូមជូនពរឲ្យហាងកាហ្វេប្រកបអាជីវកម្មកាន់តែរីកចម្រើនឡើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

SL

Leave a Reply

Your email address will not be published. Required fields are marked *