ខ្ញុំលើកទឹកចិត្ត ខ្ញុំគាំទ្រកាលបើបងៗប្អូនៗមានឆន្ទៈបង្ក្រាបបទល្មើសនានា ហើយថ្ងៃនេះខ្ញុំក៏ស្នើសុំឱ្យបងៗប្អូនៗបន្តយុទ្ធនាការបង្ការ បង្ក្រាបបទល្មើសឱ្យខ្លាំងថែមទៀតបើវាមានការកើតឡើងនៅមូលដ្ឋានយើង
ក៏ប៉ុន្តែបងៗប្អូនៗត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ និងត្រូវយល់ដឹងថា ពេលណាយើងគួរប្រើអាវុធពេលណាយើងមិនគួរប្រើអាវុធ? ការធ្វេសប្រហែលតែបន្តិចអាចឱ្យយើងមានវិប្បដិសារីមួយជីវិត ។
ធ្វើជានគរបាលត្រូវតែឈរគោលការណ៍ សុជីវធម៌ សីលធម៌ ស្មោះត្រង់ ស្រលាញ់ប្រជាជនឱ្យដូចស្រលាញ់គ្រួសារយើងនោះពួកយើងនឹងទទួលបានការស្រលាញ់ដែលកាត់ថ្លៃមិនបានតបមកវិញ ❤️
ស្រុក បាភ្នំ 💪🏼
=====================
ដោយ: សេង ណាណូ