ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

គេហទំព័រ SL TV online សូមចូលរួម…!

✍️L16 😭😭😭

(ភ្នំពេញ)÷ ថ្នាក់ដឹកនាំ និងសមាជិក​ សមាជិការ​ នៃ​អង្គភាពសារព័ត៌មាន SL TV online សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ មហាវីរិយាភិរ័ក្ខសិរី​ អគ្គ​មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍​ ខេរ៉ូ​ ស៊ុនស្រេង​ ត្រូវជាឪពុកបង្កើតជាទីស្រលាញ់របស់​ ឯកឧត្ដម​ បានទទួលអនិច្ចកម្មនៅវេលាម៉ោង៦:០០នាទីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ !

យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ក្រសួងសាធារណការបានអញ្ជើញបុគ្គលិកមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ចូលរួមពិធីបុណ្យ ស ព មហាវីរិយាភិរក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *