ខេត្តតាកែវ : មានករណី.ឃា.ត.កម្ម កើតហេតុនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង២០នាទី កម្លាំងអធិការដ្ឋានស្រុកព្រៃកប្បាសបានទទួលព័ត៌មានថា នៅចំណុច ចំការស្លឹកគ្រៃ ស្ថិតនៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី មនុស្ស.ដេក.ស្លា.ប់។
ជនរងគ្រោះមាន ឈ្មោះ ខេង ស្រី ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ.ឃុំ កើតហេតុខាងលើ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង បានដាក់កម្លាំងទំនាញចុះស្រាវជ្រាវភ្លាមៗ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាក.ស.ព ឃើញថា.ស.ព.ជន រងគ្រោះ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ យកកាំបិតចុងស្រួច ចាក់ចំនួន០៦ កាំ.បិត បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុ។
ក្នុងកន្លែងកើតហេតុនេះដែរបានបន្សល់ទុកវត្ថុតាង មានដូចជា ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV 0701 របស់ជន រងគ្រោះ កាំបិតចុងស្រួច ដងពណ៌ខ្មៅ ផ្លែប្រវែង២០ស.ម ចំនួន១ កូនសោម៉ូតូចំនួន ១ ស្បែកជើងស៊កមួយចំហៀង ពណ៌ខ្មៅ បន្ទាប់មកកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញា ដល់ថ្ងៃទី០២ ខែ ឆ្នាំដដែលក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យឈ្មោះ សួន ស៊ីថា អាយុ៣៤ឆ្នាំ កំពុងស្ថិតក្រោមការស្រាវជ្រាវតាមដានរបស់សមត្ថកិច្ចបន្តទៀត៕
ដោយ: សេង ណាណូ