ព័ត៌មានជាតិ ព័ត៌មាននយោបាយ

រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រែកតានង់

(កំពង់ចាម)÷ក្រុមការងារគណៈកម្មាធិការគណបក្សឃុំព្រែកតានង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំព្រែកតានង់ បានពាំនាំនូវពាក្យសួរសុខទុក្ខនិងយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ក្នុងនោះរួមមាន មី ១កេស អង្ករ ២៥Kg ទឹកត្រី ទឹកសុីអីវ អំបិល ស្ករស ប៊ីចេង និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចាស់ជរា ពិការភាព និងមានជំងឺធ្ងន់ធ្ងរ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២២៕៚L16

 

Leave a Reply

Your email address will not be published. Required fields are marked *