(ភ្នំពេញ)÷ ឯកឧត្តម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ !
ក្នុង Page ផ្លូវការណ៍របស់ឯកឧត្តម បានសរសេរដូច្នេះថា: ក្នុងឱកាសនោះ ខ្ញុំបានណែនាំដល់ក្រុមប្រឹក្សាសង្កាត់ថ្មីត្រូវយកចិត្តទុកដាក់ខិតខំបំពេញការងារបម្រេីប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ អនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន និងលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មក ខ្ញុំនិងក្រុមគ្រួសារបាននាំយកម៉ូតូscopyច្នៃកង់បី ចំនួន០១គ្រឿង និងកង់ ចំនួន០១គ្រឿង ជូនដល់ក្មួយស្រីពិការជើងទាំងសងខាងពីកំណេីត និងម្ដាយដែលមានជីវភាពខ្វះខាត សម្រាប់ជាមធ្យោបាយធ្វេីដំណេីរប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២៕
សម្រង់អត្ថបទ(L16)