ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ០៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១ ហេតុការណ៍បង្កឡើងដោយរថយន្តសេរីទំនើបមួយគ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូរម៉ក់ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យរម៉ក់ផ្ងារជើងធ្លាក់តៅហ៊ូពេញផ្លូវ តែសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែរលាត់ជើងបន្តិចបន្តួចតែប៉ុណ្ណោះ។ រថយន្តសេរីទំនើបពាក់ផ្លាកលេខ ភ្នំពេញ 2BI- 8219 ពណ៌ខ្មៅ ហេតុការណ៍នេះ ស្ថិតនៅលើស្ពានច្បារអំពៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
Related Articles
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានអញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធឆ្លង អគារធម្មសភា និងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង
ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត បានអញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធឆ្លង អគារធម្មសភា និងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងថ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនិងថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២២ ៕ សម្រួលអត្ថបទអិល០៤
គេហទំព័រ SL TV online សូមចូលរួម…!
គេហទំព័រsltv online ខ្ញុំបាទ ស៊ាង សៀវឡុង ហៅឡុង ពាវ ជាចាងហ្វាងសារព័ត៌មាន sltv online ព្រមទាំងសមាជិកសមាជិកា សុំចូលរួមសោកស្ដាយរំលែកទុក្ខដល់លោកជំទាវ ប៊ុន សុថា បានទទួលមរណភាពកាលពីរសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣ នេះ។ សុំលោកជំទាវទៅកាន់ទីដ៏ខ្ពង់ខ្ពស់ផង 06/02/2023. អ្នកសម្របសម្រួលអត្ថបទL13
ឃាត់ខ្លួនលោកផ្កាយ២ម្នាក់ ករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ
ភ្នំពេញ៖ចាប់ខ្លួនលោកឧត្តមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ (ក២) ដោយកម្លាំងនគរបាលព្រមទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ តាមដីកាឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ៕L18