ព័ត៌មានជាតិ

ស្ត្រីពោះធំម្នាក់ កំពង់ធ្វេីដំណេីរតាមផ្លូវ ទៅមន្ទីរ​ពេទ្យ​ ស្រាប់តែមកដល់ពាក់កណ្តាផ្លូវ ក៍…!

ស្ត្រីពោះធំម្នាក់ កំពង់ធ្វេីដំណេីរតាមផ្លូវ ទៅមន្ទីរ​ពេទ្យ​ ស្រាប់តែមកដល់ពាក់កណ្តាផ្លូវ ក៍បែកទឹកភ្លោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានទទួលដំណឹងភ្លែត ក៏បញ្ជាឲ្យ
រថយន្ត មណ្ឌលសុខភាព យកទៅសង្គ្រោះបន្ទាន់ភ្លាម !!!

នៅព្រឹក​ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​នេះ​ ក្រោយពីទទួលដំណឹងថា​ ស្ត្រី​ឈ្មោះ​ យ៉ាន​ ជូអ៉ី​ កំពុងពពោះ ហេីយធ្វេីដំណេីរតាមផ្លូវ ទៅមន្ទីរ​ពេទ្យ​ ស្រាប់តែមកដល់ពាក់កណ្តាផ្លូវ ក៍បែកទឹកភ្លោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ ក៏បញ្ជាឲ្យរថយន្តសង្គ្រោះបន្ទាន់នៃមណ្ឌល​សុខភាព​ តក្តវិទ​ ក្នុងភូមិ​ចាំស្រី​ ឃុំ​កំពង់​សិលា​ ស្រុកកំពង់សិលា​ ទៅជួយអន្តរាគមន៍ជួយសង្គ្រោះ​ និងយកទៅពិនិត្យព្យាបាលសម្រាលនៅមណ្ឌលតក្តវិទ បន្តទៀត។ ភ្លាមៗនោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ ក៍អញ្ជើញចុះសួសុខទុក្ខ​ស្ត្រី​ យ៉ាន​ ជូអ៉ី​ ដល់មន្ទីរពេទ្យភ្លាម​ហេីយបានជួយឧបត្ថម្ភ​ស្ត្រី​ យ៉ាន​ ជូអ៉ី​ នូវថវិកា​ ១លានរៀល​ និងជួយឧបត្ថម្ភមណ្ឌលសុខភាព​ តក្តវិទ​ ថវិកា១លានរៀលផងដែរ។ បច្ចុប្បន្ន​ ទាំងម្តាយ​ ទាំងទារកគឺសុខសុវត្ថិភាពហេីយ​ ។L18

Leave a Reply

Your email address will not be published. Required fields are marked *