ព័ត៌មានជាតិ

ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងបុរីលឹមឈាងហាកខ័ណ្ឌ….!

បុរីលឹមឈាងហាក់កំបូល
==============
ម្ចាស់បុរីអត់ដឹងឬដឹងហើយធ្វើមិនដឹង
====================
យោងតាមសម្ដីរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីលឹមឈាងហាក់កំបូល។

ទុក្ខលំបាករបស់ប្រជាពលរដ្ឋ អស់រយៈពេល3ឆ្នាំមកហើយ។
ចាប់តាំងពីថ្ងៃទី១ខែ9ឆ្នាំ2020 មក

ឃុំកន្ទោកខណ្ឌកំបូលនៅបុុរីសុីធីលឹមឈងហាក់ កំបូល មានករណីពីបញ្ហាកុងទ័រទឹករបស់ប្រជាពលរដ្ឌដែលរស់នៅក្នុងបុរី លឹម ឈាង ហាក់ មានបុគ្គលឹករបស់បុរីលឹម ឈាង ហាក់ មិនទទួលខុសត្រូវលើកុងទ័រទឹករបស់បុរីឡើយ មិនដោះស្រាយឲ្យហើយ បែជាមកបិទទឹកមិនអោយប្រើ ទៅវិញ

តើជាងទឹកធ្វើទង្វើមកដាក់ប្រជាពលរដ្ឋយ៉ាងនេះតើម្ចាស់បុរីលឹមឈាងហាក់គាត់បានដឹងដែរឬទេឬក៏គាត់ដឹងហើយធ្វើមិនដឹង

ពេលដែលផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមកទិញផ្ទះរស់នៅក្នុងបុរីលឹមឈាងហាក់នេះ ម្ចាស់បុរីនិង បុគ្គលិកទីផ្សារបាននិយាយសន្យាថាមាន ទឹកភ្លើងគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។

យោងតាមសម្ដីប្រជាពលរដ្ឋ បានឲ្យដឹងថាបើគ្មានដំណោះស្រាយទេគឺរឿងនេះឡើងទៅដល់ថ្នាក់លើហើយ។សូមឱ្យម្ចាស់បុរីចេញមុខដោះស្រាយជូនប្រជាពលរដ្ឋផង

ទី បំផុតមិនទាន់បានប៉ុន្មាន ឆ្នាំផងបែរជាភ្លេចពាក្យសន្យាមានតែការគាបសង្កត់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ។ដោយ មិនអាណិតអាសូរដល់ពួកគាត់សូម្បីតែបន្តិចសោះឡើយ។

ប្រជាពលរដ្ឋ
មិនដឹងទៅពឹងពាក់ឲ្យស្ថាប័នណាជួយទេ។មានតែពឹងពាក់អ្នកសារព័ត៌មានតែប៉ុណ្ណោះដែលជួយផ្សព្វផ្សាយឲ្យសង្គម និងរាជរដ្ឋាភិបាលបានដឹងបាន ឃើញទាំងអស់គ្នា

ប្រជាពលរដ្ឌកំពុងតែរស់នៅរាល់ថ្ងៃសូមអោយម្ចាស់បុរីលឹម ឈាង ហាក់គិតគូឡើងវិញកុំយកដំណោះស្រាយបែបនឹង
ស្ទើតែគ្រប់ផ្ទះមានបញ្ហារហូត

និងមានបញ្ហាមួយទៀតទៀថ្លៃសេវាសន្តិសុខបូកនិងសុឡា១ខែ១៣$ហើយមិនទទួលខុសត្រូវលើការបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឌថ្លៃពេកហើយបុរី

និងបញ្ហា១ទៀតពេលដែលប្រជាពលរដ្ឌទៅទិញផ្ទះរបស់បុរីដែលមានលុយចូលរួមមុនប៉ុន្មានភាគរយក៏ដោយនៅពេលដែលពួកគាត់ខ្ស័យធុនឈប់រស់នៅប្រជាពលរដ្ឌស្នើសុំលុយកក់វិញមិនបានទេបុរីសុីដាច់តែម្តងរត់ចោលអស់ច្រើនផ្ទះហើយសុទ្ធតែដូចគ្នាទាំងអស់ សូមម្ចាស់បុរីគិតគូឡើងវិញផង៕

លុយកក់សុទ្ធមិនមែនលុយបង់ប្រចាំខែ
ទេគឺបុរីសុីដាច់មិនសងមកវិញទេ
បុរីលឹម ឈាង ហាកកំបូលសីធីគំរោង១ឃុំកន្ទោក ខណ្ឌកំបូល សូមម្ចាស់គំរោងគិតគូឡើងវិញមានបញ្ហាច្រើនលើប្រជាពលរដ្ឌដែលរស់នៅ មិន មិនសូវបានសុខនោះទេជឿទេចុះសួរសុខទុកតាមផ្ទះនីមួយៗដឹងពត៍មានច្បាស់ហើយ

ថ្ងៃទី16ខែ05ឆ្នាំ2023 មិនសូវបានសុខនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *