ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទាហានម្នាក់ត្រូវពស់.ច ឹ ក..!

✍️L16

================
(ព្រះសីហនុ)÷ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានទទួលព័ត៌មានភ្លាមៗ ពីមេបញ្ជាការកង ការពារកោះតាងលេខ៣ថា: ទាហានមួយរូប ដែលប្រចាំការនៅកោះតាង ត្រូវពស់ចឹក ពេលកំពុងឡើងទៅលើភ្នំ ដើម្បីបេះបន្លែយកមកធ្វើម្ហូប !

លោកឧកញ៉ា ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ឲ្យទៅទទួលយក ទាហានដែល ត្រូវពស់ចឹក បញ្ជូនយកមកក្រុងព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *