ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កែវស្រាមិនស្គាល់ស្រីស្អាតទេ

(កំពុងស្ពឺ )យោងតាមសម្ដីអ្នកចម្រៀងលោកឌីជេម៉ាំ ដ៏ល្បីម្នាក់ បានឱ្យដឹងថា ប្អូនស្រី ដានីន មកច្រៀងក្នុងកម្មវិធី មង្គលការមួយ ដែលស្ថិតនៅភូមិព្រៃ ជរ ឃុំព្រៃញាតិ្ត ស្រុកគងពិសី ខេត្តកពង់ស្ពឺ

ប្អូនស្រីជាអ្នកច្រៀង បានអង្គុយចុចទូរសព្ទនៅក្រោយឆាកស្រាប់តែមានក្មេងស្ទាវស្រវឹងស្រាគប់មកលើនាងឲ្យរបួសនៅត្រង់ស្មាខាងស្ដាំ ដោយនាងមិនដឹងខ្លួន សោះ

ពេលដែលគប់មកលើប្អូនស្រីដានិនរួចមកមានក្រុមការងារក៏ស្រែកឆោឡោប្ដឹងដល់សមត្ថកិច្ចហើយសមត្ថកិច្ចក៏បានដូចចិត្តមកឃាត់ខ្លួនជនល្មើសយកទៅ ផ្ដន្ទាទោសតាមច្បាប់
ហើយប្អូនស្រីដានិន ពេលនេះកំពុងតែសម្រាកព្យាបាលនៅបន្ទីរពេទ្យ នៅឡើយទេ

25/04/2023

Leave a Reply

Your email address will not be published. Required fields are marked *