ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនជាតិថៃផឹកស៊ីស្រវឹង ផ្ទុះ អាវុធ ត្រូវកងរាជអាវុធហត្ថចំនួន ៣នាក់រងរបួស និងឃាត់ខ្លួនជនបង្ក១៥នាក់ នៅក្រុងប៉ោយប៉ែត

ជនជាតិថៃផឹកស៊ីស្រវឹង ផ្ទុះ អាវុធ ត្រូវកងរាជអាវុធហត្ថចំនួន ៣នាក់រងរបួស និងឃាត់ខ្លួនជនបង្ក១៥នាក់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៣នាក់ បាន រង របួស ធ្ងន់ ស្រាល ដោយសារជនទំនើបជនជាតិថៃ បានធ្វើការបាញ់ប្រហារ ក្នុងហេតុការណ៍ជនជាតិថៃទាំងអស់នោះ ដែលបង្កការអុកឡុកនៅក្នុងក្រុងប៉ោយប៉ែត ។
យោងតាមសមត្ថកិច្ចបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍ ផ្ទុះ អាវុធ នេះ បានកើតឡើង​នៅវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ នៅហាងទូកុងទឺន័រ ទល់មុខកាស៊ីណូផារេមិក ទីតាំងរួមរបស់ក្រុមហ៊ុនកាស៊ីណូ Galaxy ប៉ោយប៉ែត ។
ឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណី​ ផ្ទុះ​ អាវុធ នៅប៉ោយប៉ែតនេះ​ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ​ចំពោះជនជាតិថៃមួយក្រុម និង​ក្រុមកាងជនជាតិថៃ ដែលបង្កការអុកឡុក ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។
លោកបន្តថា ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំង​បាន​ប្រើ​ អាវុធ បាញ់ មកលើសមត្ថកិច្ច ​បណ្តាលឲ្យ​កម្លាំងអាវុធហត្ថរង របួស ៣ នាក់ ក្នុងនោះកម្លាំង​សមត្ថកិច្ច​យើង​ម្នាក់​ត្រូវគ្រាប់កាំភ្លើង ដែលជនបង្ក​ បាញ់ ធ្លាយ ថ្ពាល់​ និង ថ្គាម ពី ម្ខាង ទៅ ម្ខាង ​រង របួស ធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើន គ្រាប់ ​ដើម្បី​ទប់ទល់​ស្ថានការណ៍ ជា​លទ្ធផល​សមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ​១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន​បក្ខពួក​ក្រុមបង្ក ​បញ្ហាបន្តបន្ទាប់ទៀត ។
បើយោងតាមប្រភពនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា​ ហាងខាងលើមានម្ចាស់ជាស្ត្រី ជនជាតិថៃ ​ហើយមានបុរសម្នាក់ខ្មែរ​ តែងតែជួយមើលថែគ្នា ​ដោយបុរសជនជាតិខ្មែរនោះ បានប្រកែក​ជា​មួយជនជាតិថៃ​ ដែលចូលទៅផឹកស៊ីក្នុងហាងនេះ ​ក្រោយមកក៏ឮសម្លេង ផ្ទុះ អាវុធ​ នៅទីនោះផ្នែកខាងលើ ​បង្កឲ្យមនុស្សរត់ប្រសាចផ្អើល​ចេញមកក្រោម ក៏មានរូបភាពប្រតាយប្រតប់​គ្នា ហើយភ្លាមនោះ​មានលេចមុខសមត្ថកិច្ចចុះមកបង្ក្រាប ៕
 
SL

Leave a Reply

Your email address will not be published. Required fields are marked *