ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) និងសហការី ចូលជួបសម្តែងការគួរសម និងពីគោលបំណងអង្គការក្នុងការរៀបចំ កម្មវិធីផ្សព្វផ្សាយអប់រំ លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត និងសូមគោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចូលរួមជាអធិបតីក្នុងវេទិកានិពន្ធនាយកសារព័ត៌មានដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាក្នុងសប្តាហ៍ទី ៤ នៃខែសីហាខាងមុខនេះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។