ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសជាសន្តិសុខធនាគារម្នាក់.ដេ.ក.ស្លា…ប់.ក្នុង.អ.ង្រឹង…

ខេត្តរតនគិរី : មានការភ្ញាក់ផ្អើលមួយ បានកើតឡើងទាំងព្រឹក បន្ទាប់ពីបុរសសន្តិសុខធនាគារ ABA ម្នាក់ ទៅដេកយាមវេនយប់ ហើយស្លា.ប់ក្នុងអង្រឹង នៅមុខធនាគារ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧.០០នាទី ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមុខធនាគារ ABA ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ បុរសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា កាល សាវីន អាយុ ៣៣ឆ្នាំ ជនជាតិដើមភាគតិច ទំពួន មានលំនៅ ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

បើយោងតាមការឲ្យដឹងពីសន្តិសុខធនាគារ ABA ដូចគ្នាថា ពេលព្រឹកពេលដែលពួកគេទៅយាមវេនព្រឹក ស្រាប់តែឃើញជនរងគ្រោះនៅដេកក្នុងអង្រឹង មិនទាន់ក្រោក ក៏ទៅដាស់ឲ្យក្រោក តែពេលទៅអង្រួន ស្រាប់តែបុរសនោះ ឡើងរឹងទៅហើយ មិនដឹងថាគាត់ស្លាប់តាំងពីពេលណា។
បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ មិនមែនជាករណីឃាតកម្មទេ។

បន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យ និង ធ្វើកោសល្យវិច្ច័យរួច សាកសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមព្រពៃណី៕


ប្រភព: ទូរទស្សន៍ខេត្តរតនគិរី
======================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *