ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រន្ធត់ណាស់…!ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅ…!

កំពង់ស្ពឺ៖​ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោ​ង១៤.២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួ​ន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ ស្លា.ប់០១នាក់ស្រី_នៅកន្លែងកើតហេតុ និងរបួសធ្ងន់០២នាក់ប្រុស ខូចខាតអសើរថយន្ត ៩គ្រឿង។

ករណីនេះ កំលាំងនគរបាលចរាចរណ៍​ នៃអធិការ​ដ្ឋា​ននគរបាលស្រុកភ្នំស្រួច​ និងកំលាំងសង្រ្គោះ​ បាន​កំ​ពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ និងសម្របស​ម្រួលលេីករណីនេះកុំអោយកកស្ទះចរាចរណ៍​ និងជួយសង្រ្គោះមនុស្ស។

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *