ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរៈសេនីយ៍ទោ សុខ សង្ហា ចុះបង្ក្រាបករណី…!

ខេត្តតាកែវ : ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងការសម្របសម្រួលពីលោក ស្រុីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តតាកែវ និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចំណុះឱ្យផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរៈសេនីយ៍ទោសុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន ការពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ១៦:០០នាទី បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែងនៅ ចំណុច ភូមិ អង្គត្រាវ ឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ ខេត្តតាកែវ។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ÷
– ១. ឈ្មោះ កន មិថុនា ភេទប្រុស អាយុ ២១ ឆ្នាំមុខរបរជាងផ្សារដែក មានទីលំនៅភូមិអង្គត្រាវ ឃុំ ត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ (មុខសញ្ញាជួញដូរ)!
– ២. ឈ្មោះ ណូ បញ្ញា ភេទប្រុសអាយុ ២០ ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិអង្គត្រាវ ឃុំ ត្រពាំងធំខាងជើង ស្រុក ត្រាំកក់ ខេត្តតាកែវ។(ប្រើប្រាស់)!
– ៣. ឈ្មោះ នង ថយ ភេទប្រុសអាយុ 38 ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅ ភូមិ អង់ត្រាវ ឃុំត្រពាំងធំខាងជើង ស្រុក ត្រាំកក់ ខេត្តតាកែវ !(ប្រើប្រាស់ និងកំពុងចែកចាយនៅនឹងកន្លែងកើតហេតុ។

ដោយដកហូតវត្ថុតាងនៅជាប់នឹងខ្លួនជនសង្ស័យរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ៣ កញ្ចប់ ម៉ូតូមួយគ្រឿងម៉ាក វិនន័រ.ទូរស័ព្ទដៃ មួយគ្រឿង ម៉ាកវីវ៉ូ កាំភ្លើងកែឆ្នៃ ១ដើម ដាវ១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងបីរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី។

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *