កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្តតាកែវបង្រ្កាបបាន នៅស្រុកព្រៃកប្បាស…
តាកែវ៖ នាវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា ខេត្តតាកែវ និងព្រះរាជអាជ្ញា ខេត្តព្រះសីហនុ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនរបស់កងរាជ អាវុធហត្ថខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដើម្បីមកសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកងរាជ អាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណី ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លទ្ធផលទទួលបាន៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់៖
១- ឈ្មោះទួន គីវ ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅ ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
វត្ថុតាងរួមមាន៖
១- ម្សៅសថ្លាចំនួន ៣៣ កញ្ចប់ (ធំ០៨កញ្ចប់និងតូច២៥កញ្ចប់) ទម្ងន់: ៨១៥.៩៦ ក្រាមថ្លឹងទាំងសំបកថង់
២- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង
៣- ទូរសព្ទ័ចំនួន ០២ គ្រឿង
៤- ដាវចំនួន ០១ ដើម
៥- និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកងរាជអាវុធហត្ថខេត្តតាកែវ បានប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តនីតិវិធី ។
ដោយ: សេង ណាណូ