ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

#ថើបគូទគេ ខ្ទេចមុខខ្លួនឯង..!

(ខេត្តកណ្តាល)÷ គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលទាំង កណ្ដាលយប់ រវាងរថយន្តកូរ៉េ ១,៥តោនដូចគ្នា នៅចំណុចផ្លូវ២១ ស្តុបព្រែកតាលន់ (ហៅស្តុបព្រែកសំរោង) ភូមិព្រែកសំរោង សង្កាត់ទឹកខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

យោងតាមប្រភពពីកន្លែងកើតហេតុ និងភ្នាក់ងារព័ត៌មានរបស់យើងបានប្រាប់ថា: រថយន្តកូរ៉េពណ៌ខៀវពាក់ស្លាកលេខ 2S-4271 បានហក់ទៅថើបគូថឡានពណ៌ស មានស្លាកលេខ2AX-2096 ឈប់នៅនឹងកន្លែងភ្លេីងស្តុបដែលជារថយន្តដឹកត្រីកញ្ចុះធ្លាក់រាយប៉ាយពេញផ្លូវ តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ !
#គួរបញ្ជាក់ផងដែរថា: ករណីនេះត្រូវបានដោះស្រាយបញ្ចប់នៅនឹងកន្លែង ដោយម្ចាស់ឡានពណ៌សទាសំណង 1500$ ភាគីទាំងសងខាងក៏ឯកភាពគ្នាត្រឹម 1400 $ ដើម្បីបញ្ចប់ត្រឹមនេះ នៅវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី28 ខែកក្កដា ឆ្នាំ 2022
រាយការណ៍ដោយ L17
✍️L16

Leave a Reply

Your email address will not be published. Required fields are marked *