ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ខឹងម្តាយហើយរត់ចេញពីផ្ទះ កាលពីថ្ងៃទី…!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឲ្យបានជ្រាបថា៖ ករណីកុមារាឈ្មោះ ភា ប៉ោឡុង អាយុ..១.០…ឆ្នាំ ដែលខឹងម្តាយហើយរត់ចេញពីផ្ទះ កាលពីថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ២០២៣​ ស្ថិតនៅភូមិស្ទឹងជ្រៅ​ សង្កាត់ ដេីមមៀន​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។

នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កុមារាឈ្មោះ ភា ប៉ោងឡុង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ប្រទះឃើញនឹងបាននាំមកប៉ុស្តិ៍។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសហការទៅយកកុមារាខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីសួរនាំតាមនីតិវិធី។

អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕

ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *