ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ប្រុស- ស្រី ចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

ព្រះវិហារ : កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ និងដកហូតវត្ថុតាងរួមមាន៖
១/មេតំហ្វេតាមីន (ICE) ទម្ងន់ ៣,៤៩ ក្រាម (បីក្បៀសសែសិបប្រាំបួនក្រាម) ។
២/ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក VIVO ពណ៍ខ្មៅ (ចាស់) និងម៉ាក IPhone 6 ពណ៌មាស (ចាស់) ។
៣/ដាវ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
========================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *