ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គ ី ភ ័ យ ឆាប ឆេ ះ នៅ….!

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ មានករណីភ្លើងឆេះអគារស្នាក់នៅរបស់ ប៉ឡាយ ស្ថិតក្នុងចំនុចក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចុះអន្តរាគមន៍ និងគ្រប់គ្រងស្ថានភាពមិនឱ្យឆេះរាលដាលបន្តបាន១០០% ប្រតិបត្តិការពន្លត់នេះ ប្រើពេលជិត២ម៉ោង ចូលរួមពីសមត្ថកិច្ចចំរុះក្នុងខេត្តព្រះសីហនុ ទប់ស្កាត់មិនឲ្យរាលដាលបន្ត និងថាករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ឆេះខូចខាតសម្ភារៈនិងបន្ទប់អាគារជាន់ទី ០៧ ទាំងស្រុង ហើយចំពោះមូលហេតុយ៉ាងណានោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនិតិវិធី៕


=====================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *