ព័ត៌មានជាតិ

ឧបទ្ទវហេតុលិចទូកកណ្ដាល…………!

ពត៌មានបឋម
=========

ខេត្តកែប៖ ករណីនេះកើតឡើងនាយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ មានទូកអ្នកនេសាទមួយក្រុមមានគ្នាចំនួន 5នាក់បានលិចនៅក្បែរ
កោះទន្សាយខេត្តកែប
សង្គ្រោះបាន 4 នាក់និងស្លាប់ម្នាក់
១.ឈ្មោះ ឆេង ស៊ីន អាយុ 36 ឆ្នាំរស់នៅភូមិ ត្រពាំងសង្កែ ស្រុក ទឹកឈូខេត្ត កំពត (តៃកុងទូក)
២.ឈ្មោះ ហ៊ុយ ឃឿន អាយុ 42 ឆ្នាំរស់នៅ ភូមិ បុសក្រូច ស្រុក ទឹកឈូ ខេត្ត កំពត( កម្មករទូក )
៣.ឈ្មោះ ធន ស៊ីន អាយុ 39 ឆ្នាំ រស់នៅភូមិ បុសត្របែក ស្រុកទឹកឈូ ខេត្ត កំពត
(កម្មករទូក)
៤ឈ្មោះគាវថាអាយុ 42 ឆ្នាំ រស់នៅភូមិបុស ត្របែក ស្រុកទឹកឈូ ខេត្ត កំពត (កម្មករទូក)
៥.ឈ្មោះ ហ៊ុយ បាន អាយុ 54 ឆ្នាំ រស់នៅភូមិ បុសក្រូច ស្រុក ទឹកឈូ ខេត្ត កំពត(កម្មករទូក)

ហើយកម្លាំងជំនាញបានស្វះស្វែងរកអស់រយៈពេល3ថ្ងៃតែរកមិនឃើញ

លុះដល់វេលាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះកម្លាំងជំនាញទើបរកឃើញសាកសពបុរសអ្នកនេសាទដែលបានបាត់ខ្លួននោះហើយកំពុងយកសាកសពមកលើគោក ដើម្បីប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី

មូលហេតុ អូសប៉ះហ្វូងត្រីច្រើនហើយ អ្នកនេសាទហើយព្យាយាមទាញឡើងលើទូកតែទូកមិនអាចទ្រទម្ងន់បាន ក៏លិចតែម្ដង
ហេតុការណ៍នេះកើតឡើងនៅ ក្បែរកោះទន្សាយ ខេត្តកែប

រាយការណ៍ដោយ L010

រៀបរៀងអត្ថបទដោយ 13L

Leave a Reply

Your email address will not be published. Required fields are marked *