ព័ត៌មានសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ

គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតបង្គួរ ” ៥.៣ វុិចទ័រ ” បានវាយប្រហារខេត្តមួយ ដែលស្ថិតនៅភាគខាងលិច ប្រទេសអាហ្វហ្កានីស្ថាន

គេហទំព័រសារព័ត៌មាន SL TV Online
(អន្តរជាតិ) សារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតបង្គួរ ” ៥.៣ វុិចទ័រ ” បានវាយប្រហារខេត្តមួយ ដែលស្ថិតនៅភាគខាងលិច ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃចន្ទម្សិលមិញ ករណីនេះបានផ្តាច់ជីវិតមនុស្សរហូតដល់ ២៦នាក់ គិតត្រឹមថ្ងៃអង្គារ៍នេះ ។ បើតាមអាជ្ញាធរខេត្ត បាដហ្គីស (Badghis) ភាគខាងលិចអាហ្វហ្កានីស្ថាន បានឱ្យដឹងថា តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺស្រុក ខាឌីស (Qadis) ហើយភាគច្រើននៃប្រជាជនដែលបានស្លាប់ ដោយសារតែដំបូលផ្ទះបាក់ធ្លាក់កិនពីលើពួកគេ ។ ក្នុងចំណោមមនុស្សស្លាប់ទាំង ២៦នាក់ គឺមានស្រ្តី ៥នាក់ កុមារ ៤នាក់។ ដោយឡែកនៅស្រុក មូក (Muqr) ស្ថិតនៅក្បែរស្រុក (Qadis) ក៍បានរាយការណ៍អំពីការខូចខាត និងមនុស្សរងគ្រោះផងដែរ ប៉ុន្តែមកទល់និងពេលនេះ មិនទាន់មានការបញ្ជាក់អំពីព័ត៌មានលម្អិតនោះទេ។
សូមជម្រាបថា នៅស្រុក Qadis ត្រូវបានគេស្គាល់ថា ជាតំបន់រងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ប្រចាំនៅប្រទេសអាហ្វហ្កានីស្ថាន ហើយនៅក្នុងរយះពេល ២០ឆ្នាំមកនេះ ក៍បានទទួលជំនួយតិចតួចបំផុតពីអន្តរជាតិ ៕ សម្រួលអត្ថបទដោយអិល០៤
SL

Leave a Reply

Your email address will not be published. Required fields are marked *