ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងលួច

សង្ស័យប្រុសស្រី ១១នាក់ ពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងករណីលួច ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួនបាន ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និង ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមសថ្លាសរុបចំនួន ០៨កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង, ថង់សម្រាប់ច្រក០១កញ្ចប់, ដបសម្រាប់សេពគ្រឿងញៀន០១, សោសម្រាប់កាច់កម៉ូតូ០១ឈុត រួមនឹងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
=================
ដោយ: L 24

Leave a Reply

Your email address will not be published. Required fields are marked *