ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កំលាំងនគរបាលការិយាល័យប្រឆាំងការជួញដូរ​ ខេត្ដកំពង់ស្ពឺ​ ឆ្មក់ចូលបង្រ្កាបទីតាំងលួចផ្ដល់សញ្ចាកម្ម(សេវាផ្លូវភេទ)​ រំដោះនារី១៨នាក់និង ឃាត់ខ្លួន​៣​នាក់…

កំពង់ស្ពឺ: ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៥​.​០​០​នាទីរសៀល ការិយាល័យប្រឆាំងកា​រ​ជួញដូ​រមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោក​ស្រី វរ​សេនីយ៍ឯក មួន មល្លិកា នាយការិ​យា​ល័យ សហ​កា​រជាមួយអាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលទៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែង​ យីហោឈ្មោះ” មាន់ស្រែបន្លែធម្មជាតិ “ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ ជាក់ស្តែងនៅទីតាំងខា​ងលេីមា​នបន្ទប់ផ្ដល់អោយភ្ញៀវអាចរួមភេទ​ដោយយកកំរៃ​ពីស្រីបម្រេីនិងភ្ញៀវ​ ក្នុងនោះមានបន្ទប់ចំនួ​ន០២​ ដែ​លត្រូវបានកំណត់ថាជាកន្លែងបាន​អនុញ្ញា​តនិងប្រព្រឹ​ត្ដកន្លងមក​ ។

យោងតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និង ដោយមានការសម្របសម្រួលពីតំណាង​អ​យ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ប្រតិបត្តិការខាងលេី​ សមត្ថកិច្ចបានឃាត់មនុ​ស្ស​០​៣នាក់រកឃេីញថាពា​ក់ព័ន្ធក្នុងការអនុញ្ញាត​ បញ្ចុះបញ្ចូលអោយទទួ​ល​ភ្ញៀវនិងនារីបម្រេីសេវាផ្លូវភេ​ទ​ ​ (១) ឈ្មោះ យូ​ អាត់​ ភេ​ទប្រុសអាយុ៤៥​ឆ្នាំ(​ថៅ​កែ)​ ​(២)ឈ្មោះ ឈឹម សុធា​វី ភេទស្រី អាយុ ៥២ឆ្នាំ(ថៅកែ)​(៣) ឈ្មោះ លី ខ្មុំ ភេទស្រី អាយុ ៣០ឆ្នាំ ជាមេការគ្រប់គ្រងនារី​ ​ក្នុងនោះសមត្ថកិច្ចបានសង្រ្គោះនារី​ ១៨ នាក់ ដែលតាមចម្លេីយបឋមពួកគេជានារីរងគ្រោះដោយថៅកែ​ បញ្ចុះបញ្ចូលអយទទួលភ្ញៀវរកម្រៃចែកគ្នា។


បច្ចប្បន្នកំលាំងសមត្ថកិច្ចបានកំពុងដំណេីរការ​សាកសួរ និងកសាងសំណុំរឿង ចំណាត់ការ​តាមនីតិវិធីច្បាប់​៕
==============================
ដោយ: សេង ណាណូ

Leave a Reply

Your email address will not be published. Required fields are marked *