ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…

ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីជាមួយក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្តីពីការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕L04

ព័ត៌មានជាតិ

ផ្ត-ន្ទា-ទោស ជនជាតិថៃចំនួន…!

ភ្នំពេញ៖ ផ្តន្ទាទោស ជនជាតិថៃចំនួន៣នាក់ ដាក់គុកអស់មួយជិវិត ករណីជួញដូរគ្រឿងញៀនឆ្លងដែន ជាង៤០គីឡូ នៅខណ្ឌជ្រោយចង្វា កាលពីឆ្នាំ២០២២ ខណៈជនសង្ស័យម្នាក់បានស្លាប់ ក្នុងប្រតិបត្តិការនោះ។ ក្នុងការបង្ក្រាបសមត្ថកិច្ចចាប់យកវត្ថុតាង មានគ្រឿងញៀនសរុប ៤១ គ.ក្រ ៩៣២ ក្រាម .ប្រភេទកេតាមីន(KETAMINE)ទម្ងន់ ១២ គ.ក្រ ១៨០ក្រាម -អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ២៩ គ.ក្រ ៧៥២ក្រាម-រថយន្ត ២គ្រឿង -អាវុធខ្លី ២ដើម ក្រោយការបង្ក្រាបបាន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕L04

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ករណី -អ-ត្ត-ឃា-ត (ច-ង-ក)

-នៅវេលាម៉ោង ០៧:០០ នាទី ថ្ងៃទី២៩.០៤.២០២៤ នៅចំណុចក្រុមទី៣១ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង មានករណី អត្តឃាត (ចងក) មួយកើតឡើងជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ ៦០ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅចំណុចកើតហេតុខាងលើ បានយកក្រម៉ាចងកទៅនឹងជន្តើរផ្ទះ ។ -មូលហេតុ: មានវិបត្តិផ្លូវចិត្ត ។ -បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។L04

ព័ត៌មានជាតិ

ឃាត់ខ្លួនខ្មែរ-ចិន ៨នាក់ ករណីឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា

ខេត្តក្រចេះ ៖ ជនជាតិចិនចំនួន ៦នាក់ និងខ្មែរ ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនទៅសាកសួរ នៅស្នងការដ្ឋាន នគរបាលខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ សមត្ថកិច្ចបានឱ្យដឹងថា ៖ ក្រុមជនជាតិចិនទាំងនោះ ត្រូវបាន កម្លាំងអធិការដ្ឋានស្រុកសំបូរ ខេត្តក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ធ្វើការចាប់ឃាត់បាន ខណៈកំពុងធ្វើដំណើតាមរថយន្ត lexus 470  ស្លាកលេខ ភ្នំពេញ 2G-4697 មួយគ្រឿង នៅចំណុច ភូមិចាត្នោល ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ពិតជា-សា-ហាវ-មែន! ដោយសារតែរឿងគំនុំ ទាញ-កាំ-បិ-ត-ផ្គា-ក់ ទៅកា-ប់-បុរសវ័យចំណាស់ម្នាក់ដល់ក្នុងផ្ទះ រង-រង-បួ-ស-ស-ធ្ង-ន់ដេរជាច្រើនថ្នេ-រ

ខេត្តកណ្តាល ៖ បុរសចិត្តស្លុយម្នាក់ បានទាញកាំបិតផ្គាក់ រត់ចូលទៅកាប់ ជនរងគ្រោះវ័យចំណាស់ ដល់ក្នុងផ្ទះ បណ្តាលអោយរងរបួសធ្ងន់ ដេរជាច្រើនថ្នេរ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ កែវ នាង អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មន្ត្រីរាជការ។ ចំណែកជនសង្ស័យ ឈ្មោះ កែវ វីរៈ អាយុ៣២ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ L04

ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា

អង្គភាពសារព័ត៌មាន SL TV Online សូមបដិសេធចំពោះ….

សមាជីកដែលមានលេខសំគាល់ L17 ឌី ចាន់ធឿនបានប្រកាស់ជាសាធារណៈថាខ្លួនបានបញ្ចប់តួនាទីខ្លួន នៅគេហទំព័រសារព័ត៌មាន SL TV Online តាមរយៈ account Facebook ផ្ទាល់ខ្លួនឯង ដោយខ្លួនឯង។ ការបញ្ចប់នេះសូមញ្ចាក់ថាអង្គភាពទាំងមូលមិនបានដឹងនោះទេ សូម្បីតែការតាំងតំណែងខ្លួនជានិពន្ធយកក៏លោកចាងហ្វាងមិនដឹងនោះដែរ ព្រោះថាតំណែងគាត់គ្រាន់តែជាជំនួយការចាងហ្វាងការផ្សាយទេ លើសពីនេះទៀតគាត់បានលួចធ្វើកាតក្រសួងឲ្យកូន និង ប្រពន្ធគាត់ថែមទៀត ដោយដាក់តួនាទីដោយទំនើងចិត្តខ្លួនឯង។ ហេតុដូចបានជំរាបខាងលើលោកចាងហ្វាងបានឲ្យសមាជីកម្នាក់នេះចូលមកស្រាយបំភ្លឺ តែបែរជាមិនមករួចបង្ហោះបញ្ចប់ការងារដោយខ្លួនឯង មិនធ្វើការសូមឈប់តាមបែបបទរដ្ឋបាលទេ។ អាស្រ័យដូចបានជំរាបជូនសូមអស់លោកលោកស្រីមេត្តាជ្រាប ជាពិសេស សមាជីកម្នាក់នេះគ្មានទំនួលខុសត្រូវ និង មិនសាកសមជាអ្នកសារព័ត៌មានទេ ព្រោះមិនយល់នូវអ្វីជាការងារដ្ឋបាល ចំពោះច្បាប់ការងារគឺឈប់ដោយខុសច្បាប់ ដោយសារតែមិនបានមកសូមលិខិតលាលែងពីអង្គភាពនោះទេ។ ដូចដែលបានជំរាបជូនខាងលើអង្គភាពមិនទទួលស្គាល់ការលាលែងរបស់សមាជីកម្នាក់នេះជាដាច់ខាត។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ទៀតហើយ! បំណែកសាច់មាន់និងគ្រឿងក្នុងមាន់ កោះមាន់និងជើងទា ជាង៧តោន ត្រូវបាន-ដុ-ត-ក-ម្ចេ-ច-ចោ-ល

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៧.៥៩៥ គីឡូក្រាម រួមមាន បំណែកសាច់មាន់និងគ្រឿងក្នុងមាន់ កោះមាន់និងជើងទា ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន៕L04

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្នងការរងខេត្តសៀមរាប ម្នាក់ បេីករថយន្ត-បុ-ក-រ៉ឺម៉ក ម៉ូតូ បណ្តាល ឲ្យ ព្រះសង្ឃ ជាច្រេីនរ-ងរ-បួស

ខេត្តសៀមរាប ៖ ស្នងការរងខេត្តសៀមរាប ម្នាក់ បេីករថយន្តបុករ៉ឺម៉ក ម៉ូតូ បណ្តាល ឲ្យ ព្រះសង្ឃ ជាច្រេីនរងរបួស ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៧និង៥០នាទីល្ងាច ត្រូវថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវទៅភ្នំបូក ត្រង់ចំណុចខាងកើតប្រាសាទបន្ទាយសំរ៉ែ ២០០ម៉ែត្រ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុង នោះ ក៏ មាន ជនបរទេស ម្នាក់ រងរបួស ផងដែរ ៕L04

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបាន….!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គ រាជទូតជប៉ុនប្រចាំនៅ កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ រាយការណ៍ដោយL04

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ស្លា..ប់ភ្លា…មៗ បន្ទាប់ពីបើកបរម៉ូតូ Honda Dream C១២៥ ពណ៌ខ្មៅ…!

ព័ត៌មានបឋមពីខេត្តសៀមរាប៖ បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីបើកបរម៉ូតូ Honda Dream C១២៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AD-៦២៣៥ ទៅបុកជាមួយរ៉ឺម៉កម៉ូតូ BOXER ដឹកភ្ញៀវ ពណ៌ប្រាក់លាយខ្មៅ ផ្លាកលេខ សៀមរាប ១AP-៧៨១១ ដែលបើកបរបញ្ច្រាសទិសចរាចរណ៍ នៅលើផ្លូវបេតុងក្រវាត់ក្រុងតេជោសន្តិភាព ត្រង់ចំណុច នៅលើផ្លូវបេតុងក្រវាត់ក្រុងតេជោសន្តិភាព ត្រង់ចំណុច ខាងមុខ Angkor Heart Bungalow ក្បែរក្រោលសេះតារី ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប វេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤៕ រាយការណ៍ជួនដោយ លោក ខៀវ ឯកដារ៉ា អត្ថបទដោយL04