សមាជីកដែលមានលេខសំគាល់ L17 ឌី ចាន់ធឿនបានប្រកាស់ជាសាធារណៈថាខ្លួនបានបញ្ចប់តួនាទីខ្លួន នៅគេហទំព័រសារព័ត៌មាន SL TV Online តាមរយៈ account Facebook ផ្ទាល់ខ្លួនឯង ដោយខ្លួនឯង។ ការបញ្ចប់នេះសូមញ្ចាក់ថាអង្គភាពទាំងមូលមិនបានដឹងនោះទេ សូម្បីតែការតាំងតំណែងខ្លួនជានិពន្ធយកក៏លោកចាងហ្វាងមិនដឹងនោះដែរ ព្រោះថាតំណែងគាត់គ្រាន់តែជាជំនួយការចាងហ្វាងការផ្សាយទេ លើសពីនេះទៀតគាត់បានលួចធ្វើកាតក្រសួងឲ្យកូន និង ប្រពន្ធគាត់ថែមទៀត ដោយដាក់តួនាទីដោយទំនើងចិត្តខ្លួនឯង។ ហេតុដូចបានជំរាបខាងលើលោកចាងហ្វាងបានឲ្យសមាជីកម្នាក់នេះចូលមកស្រាយបំភ្លឺ តែបែរជាមិនមករួចបង្ហោះបញ្ចប់ការងារដោយខ្លួនឯង មិនធ្វើការសូមឈប់តាមបែបបទរដ្ឋបាលទេ។ អាស្រ័យដូចបានជំរាបជូនសូមអស់លោកលោកស្រីមេត្តាជ្រាប ជាពិសេស សមាជីកម្នាក់នេះគ្មានទំនួលខុសត្រូវ និង មិនសាកសមជាអ្នកសារព័ត៌មានទេ ព្រោះមិនយល់នូវអ្វីជាការងារដ្ឋបាល ចំពោះច្បាប់ការងារគឺឈប់ដោយខុសច្បាប់ ដោយសារតែមិនបានមកសូមលិខិតលាលែងពីអង្គភាពនោះទេ។ ដូចដែលបានជំរាបជូនខាងលើអង្គភាពមិនទទួលស្គាល់ការលាលែងរបស់សមាជីកម្នាក់នេះជាដាច់ខាត។