ភ្នំពេញ÷ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំចារកម្មអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម»។
បើតាមទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កិច្ចប្រជុំចារកម្មអាស៊ានលើកទី១៩នេះ មានការអញ្ជើញចូលរួមពីតំណាងកងទ័ពរបស់បណ្តាប្រទេសជាសមាជិកអាស៊ានកិច្ចប្រជុំនេះប្រព្រឹត្តទៅ នាខាងមុខ នៅព្រឹកថ្ងៃទី១៥ មីនានេះ។៚សម្រង់អត្ថបទ (L16)