ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីជាមួយក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្តីពីការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ៕L04
Related Articles
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបាន…!
នាពេលល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបានបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ នាយនាវី នាយនាវីរង និងពលនាវី នៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក។ ក្នុងឱកាសនេះឯកឧត្ពមក៏បាននាំមតិផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនយោធិនការពារដែនទឹកទាំងអស់។ សម្តេចទាំងពីរ តែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូន និងក្រុមគ្រួសារ។ បងប្អូននាយនាវី នាយនាវីរង និងពលនាវី របស់យើងបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងកិច្ចការពារសុខសន្តិភាព ស្ថិរភាព ជាពិសេស គឺការពារដែនទឹក កោះ ឆ្នេររបស់កម្ពុជា។ បន្ថែមពីនេះបងប្អូន បានចូលរួមជាមួយកងកម្លាំងផ្សេងៗទៀត ក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយ ទឹកជំនន់ ជាដើម។ ឯកឧត្ដមក៏បានបន្តទៀតថា ការធ្វើកំណែទម្រង់ និងទំនើបកម្មយោធារបស់យើងទាំងជើងគោក ជើងទឹក និងអាកាស គឺក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមរបស់កងទ័ព ឱ្យកាន់តែប្រសើរ ដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម […]
ព្យាបាលជាសះស្បើយ ១៧នាក់ទៀត និង “មិនមាន” ករណីវិជ្ជមានថ្មីទេ
BREAKING: ព្យាបាលជាសះស្បើយ ១៧នាក់ទៀត និង “មិនមាន” ករណីវិជ្ជមានថ្មីទេ 🇰🇭 គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ – អ្នកឆ្លងសរុប = ៣៦២ នាក់ – អ្នកឆ្លងក្នុងសហគមន៍ = ៤១ នាក់ – អ្នកជាសះស្បើយ = ៣៤១ នាក់
ឯកឧត្តម ងួន រតនៈ ទទួលអំណោយមនុស្សធម៌ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង
ព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីតំណាង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នូវថវិកាចំនួន ៥០,០០០,០០០ រៀល(ហាសិបលានរៀល) និងត្រីខ កំប៉ុងចំនួន៥០០កេស ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភ ថវិកា និងគ្រឿងបរិភោគ ដល់រដ្ឋបាលខេត្ត និងសូមជូនពរដល់ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ សូមជូបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។